កីឡាករ Emmanuel នឹងតំណាងអោយកម្ពុជា បង្ហាញខ្លួនក្នុងគូរឯក នៅសង្វៀន ONE ប្រទេសសិង្ហបូរី

0
388

​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុងសញ្ជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi នឹង​បង្ហាញខ្លួនក្នុងការប្រកួតគូរឯក តំណាងអោយកម្ពុជា​​ក្នុង​ព្រឹត្តិការណ៍ ONE Warrior Series 4 ថ្ងៃទី​២៨ ខែកុម្ភៈ នៅ​សិង្ហ​បុរី​។

កីឡាករ​វ័យ ៣២​ឆ្នាំដែលមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយ ក្នុងចំណោមការប្រកួតលើសង្វៀនអន្តរជាតិទាំង៣លើក​រូបនេះ នឹងត្រូវ​តទល់​ជាមួយ​កីឡាករ Devon Morris ដែលតំណាង​ក្លិប Phuket Top Team ប្រទេសថៃ ដែល​បច្ចុប្បន្ន​រូបគេ​មាន​ប្រវត្តិ​ឈ្នះ ៣លើក និងចាញ់៤​លើក​។

គួររំលឹកផងដែរថា បុរសសញ្ជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ទើបតែបាន​កសាង​គ្រួសារ​ផ្ទាល់ខ្លួន ដោយ​ទើបបាន​រៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោងជាមួយភរិយាសញ្ជាតិខ្មែរដ៏ស្រស់ស្អាតមួយរូប ខណៈដែលពេលនេះភរិយារបស់គាត់កំពុងតែមានផ្ធៃពោះ​។​

ដោយ៖ ​ឃូរ៉ា
ប្រភព៖ ONE

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...