បើកឆាក AFC CUP ក្រុមណាហ្គាវើលដ៍ ត្រូវម្ចាស់ផ្ទះ Hanoi FC លត់ ១០ ទល់នឹង ០

0
131

ក្រុមបាល់ទាត់តែមួយគត់ដែលតំណាងអោយកម្ពុជា ក្នុងពានរង្វាន់ធំទី២ របស់ទ្វីបអាសុី AFC CUP 2019 បានប្រកួតចាញ់ក្រុមលីគកំពូលវៀតណាម ដោយលទ្ធផល ១០ ទល់នឹង ០ នៃជំនួបបើកឆាកប្រចាំពានរង្វាន់នេះ។

ក្រុមម្ចាស់ផ្ទះវៀតណាម Hanoi FC ដែលមានសមាជិកក្នុងក្រុមជម្រើសជាតិវៀតណាម ដល់ទៅ៨រូបនេះ បានបើកការវាយសម្រុកមិនសំចៃមកលើក្រុមកម្ពុជា ណាហ្គាវើលដ៍ ដោយមិនទាន់បាន២០នាទីស្រួលមួលផង រកបាន៣គ្រាប់ភ្លាមៗ និងបន្ថែមមួយគ្រាប់ទៀតដោយបាល់ប៉េណាល់ទី បញ្ចប់ក្នុងលទ្ធផល ៤ ទល់នឹង ០ នៅវគ្គទី១ មុននឹងបន្ថែម៦គ្រាប់បន្តទៀតក្នុងវគ្គទី២។ អ្វីដែលគូរអោយសោកស្តាយនោះគឺ ទោះបីជាខំប្រឹងយ៉ាងណាក៏ដោយ ក៏ក្រុមណាហ្គាវើលដ៍ហាក់មិនមានសាច់បាល់ទាល់តែសោះ ក្នុងការលេង៩០នាទីនេះ។

គួររំលឹកផងដែរថា ក្រុមណាហ្គាវើលដ៍ បានទទួលកៅអីលេងក្នុងពានរង្វាន់មួយនេះ ដោយសារតែបានឈ្នះជើងឯកលីគកំពូលកម្ពុជា ខណៈដែលក្រុមនេះត្រូវរួមពូលជាមួយក្រុមលេខ១ មកពី៣ប្រទេសផ្សេងទៀតមានដួចជា សិង្ហបុរី (Tampons Rover) មីយ៉ាន់ម៉ា (Yangon United) និងវៀតណាម (Hanoi FC)៕

Hanoi FC 10-0 Naga World (AFC Cup 2019 : Group Stage)

Ganiyu Oseni tops the #AFCCup2019 scoring charts after bagging 4 goals for Hanoi Football Club in their amazing 10-0 win over NagaWorld FC to sit pretty on top of Group F! 😍😍😍#HANvNAGMatch Report 👉 https://bit.ly/2tN0peJ

Posted by AFC Cup on Tuesday, 26 February 2019

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFC

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...