ក្លិបលីគកំពូលកូរ៉េខាងត្បូង ចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធមុតស្រួចក្រុមជម្រើសជាតិវៀតណាម Cong Phuong

0
154

ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមជម្រើសជាតិវៀតណាម កីឡាករ Nguyen Cong Phuong ត្រូវបានក្លិបលីគកំពូលកូរ៉េខាងត្បូង Incheon United ចុះហត្ថលេខាខ្ចីជើងពីក្លិប Hoang Anh Gia Lai ជាផ្លូវការហើយ បន្ទាប់ពីលេចលឮព័ត៌មានពីការចង់បានកីឡាករនេះ ។

ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញភាពលេចធ្លោខ្លាំងក្នុងពានរង្វាន់ធំៗលំដាប់អាសុីជាច្រើន និង ក៏ជាចំណែកដែលនាំក្រុម ​U22 វៀតណាមឡើងដល់វគ្គផ្តាច់ព្រាត់ពានរង្វាន់ AFC U23 នៅប្រទេសចិនកាលពីឆ្នាំមុន ។ រូបគេក៏ជាកីឡាករដែលនាំក្រុមជម្រើសជាតិវៀតណាមឡើងដល់វគ្គ ១/៨ ពានរង្វាន់ AFC ASIAN CUP 2019 ផងដែរ ។

គួរបញ្ជាក់ផងដែរថា Cong Phuong គឺជាកីឡាករក្រុមជម្រើសជាតិវៀតណាមទី ៣ ហើយ នារដូវកាល ២០១៩ នេះ ដែលចេញទៅប្រកបអាជីពនៅក្រៅប្រទេស ពោលគឺបន្ទាប់ពីកីឡាករ Dang Van Lam ទៅចូលរួមជាមួយ Muangthong United និង កីឡាករ Luong Xuan Truong ដែលទៅចូលរួមជាមួយ Buriram United នៅលីគកំពូលថៃ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Incheon United

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...