នៅលីគកំពូលម៉ាឡេសុី ចាន់ វឌ្ឍនាកា ជាកីឡាករ Top Assist គិតត្រឹមសប្តាហ៍ទី ៤ នេះ

0
910

គិតត្រឹមសប្ដាហ៍ទី ៤ នេះ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងលីគកំពូលម៉ាឡេស៊ី ( Top Assist) គឺចំនួន ៣ គ្រាប់ តាមប្រកៀកដោយកីឡាករអាហ្រ្វិក Samareh ។

មិនត្រឹមតែអាចជួយមិត្តរួមក្រុមទាត់បាល់បញ្ចូលទីតែប៉ុណ្ណោះទេ កីឡាកររូបនេះថែមទាំងអាចរកគ្រាប់បាល់ ១ គ្រាប់ថែមទៀតផង ។ គិតមកដល់ពេលនេះក្រុម PKNS ដែលកីឡាករកម្ពុជារូបនេះ កំពុងប្រកបអាជីព កំពុងឈរនៅលេខ ៤ នៃលីគកំពូលម៉ាឡេសុី មានពិន្ទុសរុប ៧ ពិន្ទុ ក្រោយឈ្នះ ២​ ស្មើ ១ និង ចាញ់ ១ ។

គួរបញ្ជាក់ផងដែរថា នាពេលនេះកីឡាករកម្ពុជា ២ រូប ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលម៉ាឡេសុី រួមមាន ធារី ចន្ថាប៊ីន (Terrenganu FC) និង ចាន់ វឌ្ឍនាកា (PKNS) កំពុងតែបង្ហាញទម្រង់លេខយ៉ាងល្អនៅទីនោះ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PKNS

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...