Suarez ស៊ុត Real Mardrid ២ គ្រាប់ ជួយ Barcelona ឡើងវគ្គ​​ផ្ដាច់ព្រ័ត្រ Copa del Rey

0
78

កាលពីម្សិលមិញក្រុមបាល់ទាត់ Barcelona បានយកឈ្នះ Real Madrid ដោយលទ្ធផល ៣ ទល់នឹង ០ ក្នុង​ជំនួបជើង​ទី​ពីរ​​ និង បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាបន្តក្នុងពាន​ Copa del Rey ដោយលទ្ធផល ៤ ទល់នឹង​ ១ គិតសរុបទាំង ២ ជើង ។

ការឈានជើងចូលវគ្គផ្តាច់ព្រ័ត្រនេះ គឺជាឯតទគ្គកម្មថ្មីសម្រាប់ក្លិប Barcelona ដោយសារតែក្រុមមួយនេះបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ៦ ឆ្នាំជាប់គ្នាមិនទាន់ដាច់ ។ ដោយឡែក ៣ គ្រាប់នេះ រកបានដោយកីឡាករ Luis Suarez ២ ​គ្រាប់​ម្នាក់​ឯង និង ១ គ្រាប់ទៀតដោយបាល់ចូលទីខ្លួនឯងរបស់កីឡាករ Raphael Varane ។

គួរដឹងដែរថា ចាប់តាំងពីបង្កើតពាន Copa del Rey នេះឡើងនៅឆ្នាំ១៩០៣ ក្រុម Barcelona គឺជាក្រុមដែលទទួលបានជោគជ័យច្រើនជាងគេក្នុងពាននេះ ដោយធ្លាប់ឈ្នះពាននេះ រហូតដល់ទៅ ៣០ លើក និង ធ្លាប់ជាជើងឯករង ១០ ដងផងដែរ ៕

ដោយ៖ ​ឃូរ៉ា

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...