គ្រូបង្វឹកដំបូងបង្អស់ដែលនាំកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិលមកដឹកនាំ U-15 កម្ពុជាវិញហើយ

0
145

លោក Kazunori គ្រូបង្វឹកសម័យទំនើបរបស់កម្ពុជា ដំបូងបង្អស់ដែលដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-16 Championship 2016 ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ ២០១៦ បានត្រលប់មកដឹកនាំក្រុមយុវជនកម្ពុជាវិញហើយ ។

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ នឹងមកកាន់តួនាទីជាគ្រូបង្វឹកនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ ឆ្នាំ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបតែប្រកាសស្វែងរកកាលពីពេលថ្មីៗកន្លងទៅនេះជំនួស លោក Lee Tae Hoon ដែលបានផុតសុពលភាពកិច្ចសន្យាជាមួយ ស.ប.ក កាលពីចុងឆ្នាំ ២០១៨ ។ តួនាទីរបស់គ្រូរូបនេះ មិនត្រឹមតែជាគ្រូបង្គោល U-15 សាលាបាល់ទាត់ជាតិបាទីប៉ុណ្ណោះទេ លោកក៏ត្រូវកាន់តំណែងជាគ្រូជម្រើសជាតិកម្ពុជា អាយុក្រោម ១៥ ឆ្នាំផងដែរ ដើម្បីត្រៀមប្រកួតពានក្នុងតំបន់នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះដូចគ្នា ។

គួរបញ្ជាក់ផងដែរថា កីឡាករ U22 កម្ពុជា ដែលបង្ហាញទម្រង់លេងយ៉ាងល្អ នឹងទទួលបានចំណាត់ថ្នាក់លេខ ៤ ពាន AFF U22 Championship កាលពីសប្តាហ៍មុននេះ គឺភាគច្រើនសុទ្ធតែទទួលការហ្វឹកហាត់ និង បណ្តុះបណ្តាលពីលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ កាលលោកនៅដឹកនាំ U15 កម្ពុជា កាលពី ២ ឆ្នាំមុន ។ ចំណែកឯកិច្ចសន្យារបស់ លោក Inoue Kazunori ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងមានរយៈពេល ១ ឆ្នាំ ពោលគឺសុពលភាព ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ខាងមុខ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ JFA

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...