កូនកាត់ខ្មែរ-បារាំង សង្ហារពីររូប ចុះកុងត្រាចូលរួមជាមួយក្រុមភ្នំពេញក្រោន

0
118

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន ទើបតែបានប្រកាសជាផ្លូវការអំពីការនាំយកកីឡាករថ្មី ២ រូបផ្សេងទៀត មកចូលរួមជាមួយក្រុមឈុតធំរបស់ខ្លួន ដើម្បីត្រៀមបើករដូវកាលថ្មីឆ្នាំ ២០១៩ នេះ ដែលពួកគេទាំងពីរសុទ្ធតែមានវ័យក្មេង និង សង្ហា ហើយជាកូនកាត់ខ្មែរ-បារាំងទៀត គឺកីឡាករ Thomas Sam Sochenn និងកីឡាករ Pich Owen ។

Thomas Sam Sochenn មានវ័យ ២៥ ឆ្នាំ លេងក្នុងតំណែងខ្សែបម្រើកណ្តាល បានចាប់ផ្តើមលេងបាល់ទាត់នៅប្រទេសបារាំង ជាមួយក្រុម Olympique Marseille រយៈពេល ៣ ឆ្នាំ (២០១០-២០១៤) ហើយបានបន្តលេងនៅក្លឹប Marignane Gignac F.C. លីគទីបីប្រទេសបារាំងរយៈពេល ២ ឆ្នាំ (២០១៦-២០១៨) ។

ចំពោះកីឡករ Pich Owen វិញទើបមានវ័យ ២០ ឆ្នាំប៉ុនណោះ ហើយក៏លេងក្នុងតំបន់កណ្តាលដូចគ្នា ។ រូបគេបានចាប់ផ្តើមលេងបាល់ក្នុងក្រុមថ្នាលរបស់ក្រុម AS Muret នៅឆ្នាំ ២០០៩-២០១៥ ហើយបានបន្តទៅលេងនៅក្លឹប AS Tournefeuille ពីឆ្នាំ ២០១៥-២០១៧ និង នៅឆ្នាំ ២០១៨ រូបគេបានចូលរួមលេងជាមួយក្លឹប AS Lavernose វិញ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PPCFC

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...