Varane បង្ហោះរូបភាពដាច់សាច់ក្បាលជង្គង់ស្រស់ៗ ចូលក្នុង Instagram ក្រោយសង្គ្រោះបាល់មិនបាន

0
182

កីឡាករខ្សែការពារសញ្ជាតិបារាំង Raphael Varane បានបង្ហោះរូបភាពមួយសន្លឹងបង្ហាញពីរបួសរបស់ខ្លួន ក្រោយពេលក្រុមរបស់ខ្លួន Real Madrid បានចាញ់ Barcelona ដោយលទ្ធផល ៣ ទល់នឹង ០ កាលពីម្សិលមិញ ។

ក្នុងរូបភាពនោះ បង្ហាញឱ្យឃើញថា កំឡុងពេលដែលសង្គ្រោះបាល់ពីកីឡាករខ្សែប្រយុទ្ធ Dembele របស់ Barcelona មិនបានសម្រេច ហើយភ្លាត់ចូលទីខ្លួនឯងនោះ បានធ្វើឱ្យរូបគេមានរបួស ដោយដាច់សាច់ជង្គង់ជាច្រើនដុំ មើលទៅគួរឱ្យញញើតខ្លាំងណាស់ ។ ទោះបីជារបួសបែបនេះក្តីកីឡាកររូបនេះ មិនបានប្តូរចេញទេ ហើយបានបន្តលេងជាង ៤០ នាទីបន្ថែមទៀត ក្រោពេលមានរបួសនេះ ។

គួររំឭកផងដែរថា Real Madrid ត្រូវបាន Barcelona ទម្លាក់ពីពាន​ Copa del Rey ក្រោយយកឈ្នះ ៣ ទល់នឹង ០ ក្នុង​ជំនួបជើង​ទី​ពីរ​​ និង បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាបន្តក្នុង ក្នុងលទ្ធផល ៤ ទល់នឹង​ ១ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ marca

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...