ចាន់ វឌ្ឍនាកា ត្រូវបានគេចាត់ទុកថា ជាត្បូងពេជ្រមានតម្លៃ សម្រាប់ក្លិបនៅលីគកំពូលម៉ាឡេសុី

0
1248

អតីតកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដែលទើបតែនឹងផ្ទេរទៅកាន់ក្លិបថ្មី នៅលីគកំពូលម៉ាឡេសុី ជាលើកទី ២ នៅដើមរដូវកាល ២០១៩ នេះ ត្រូវបានបណ្តាញសារព័ត៌មានដ៏ល្បីមួយរបស់ម៉ាឡេសុី ចុះផ្សាយថាជាបុគ្គលមានប្រជាប្រិយភាពមួយរូបនៅក្នុងបាល់ទាត់ម៉ាឡេសុី ។

សារព័ត៌មាន bharian របស់ម៉ាឡេសុី បានពណ៌នាថា កីឡាករមកពីកម្ពុជារូបនេះ ប្រៀបបានដូចជាវត្ថុមានតម្លៃរបស់ក្លិបទាំងអស់នៅម៉ាឡេសុី ប្រសិនបើក្លិបណាមួយដែលបានរូបគេ នឹងមានការកើនឡើងនូវប្រជាប្រិយភាពក្លិប ដោយសារតែកីឡាកររូបនេះលេងបានយ៉ាងល្អ ហើយថែមទាំងមានអ្នកគាំទ្រ និង ទស្សនា ជាច្រើនថែមទៀតផង។

ជាក់ស្តែងបើក្រឡេកទៅមើល ទំព័រផ្លូវការរបស់ក្លិប PKNS FC ដែលកីឡាកររូបនេះកំពុងប្រកបអាជីពវិញ ឃើញថាមានការកើនឡើងនូវចំនួន Like និង Share ជាច្រើនចាប់តាំងពីកីឡាកររូបនេះចូលទៅកាន់ក្លិបថ្មីនេះ ហើយគ្រប់រូបភាពរបស់ Page ផ្លូវការក្លិបដែលមានរូប វឌ្ឍនាកា គឺតែងតែមានចំនួនអ្នកចូលចិត្ត មិនដែលតិចជាង ១ ពាន់នាក់ឡើយ ខណៈដែលរូបផ្សេងមានអ្នកចូលចិត្តមិនបានមួយចំនិតនេះផង៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ bharian

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...