ក្នុងដីខ្លួនឯង Real Madrid ធ្លាក់ចេញពី UCL ត្រឹមវគ្គ ១៦ ក្រុម ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ

0
81

ចប់ការប្រកួត ក្រុមខ្លាំង Real Madrid បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ UEFA CHAMPION LEAGUE ក្រោយចាញ់ក្រុម AJAX ៤ ទល់នឹង ១ ។

គ្រាប់បាល់ដំបូងនៅនាទី ទី ៧ របស់ ZIYECH ហាក់ធ្វើឱ្យ AJAX មានកម្លាំងចិត្តរកគ្រាប់បាល់បន្តបន្ទាប់ដោយកីឡាករ NERES និង TADIC នៅនាទី ១៨ និង ៦២ ។​ ក្រោយមក Real Madrid បានវាយបកយ៉ាងសន្ធឹក រហូត ASENSIO បានទាត់បញ្ចូលទីមួយគ្រាប់នាទី ទី ៧០ ឱ្យទស្សនិកជនរាប់មុីននាក់មានកម្លាំងចិត្តឡើងវិញ តែវាហាក់ហួសពេលហើយដែលធ្វើឱ្យក្រុម Real Madrid ឡើងវគ្គបន្ត ក្រោយ SCHONE បានបន្ថែមមួយគ្រាប់ទៀតនៅនាទី ៧២ យកជ័យជម្នះដាច់ទៅលើក្រុមខ្លាំង Real Madrid ។

គួររំឭកផងដែរថា កាលពីជើងទី ១ ក្រុមខ្លាំង Real Madrid បានយកឈ្នះម្ចាស់ផ្ទះ AJAX ដោយលទ្ធផល ២ ទល់នឹង ១ ។ ដូចនេះសរុបលទ្ធផលទាំង ២ ជើងក្រុម AJAX ជាក្រុមដែលត្រូវឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្រោយឈ្នះ Real Madrid ក្នុងលទ្ធផលសរុបទាំង ២ ជើង ៥ ទល់នឹង ៣ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ UCL

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...