ភ្ញាក់ផ្អើល បន្ទាប់ពីម្ចាស់មេដាយមាសកាយវប្បកម្ម​ពិភពលោករបស់កម្ពុជា ចោទក្រសួងអប់រំកិបលុយរង្វាន់ខ្លួន ១០០ លានរៀល !

0
208

កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបុរសម្នាក់មានឈ្មោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក Suphorn Sambo ដែលត្រូវបានស្គាល់ថាគាត់គឺជាកីឡាករកាយវប្បកម្មកម្ពុជា បានបង្ហោះសារមួយដោយស្នើរសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្ដិធម៏ដល់លោក ។

ដោយយោងតាមការបង្ហោះរបស់កីឡាករខាងលើបានបញ្ជាក់ថា ខ្លួនត្រូវទទួលបានប្រាក់រង្វាន់ ១២០ លានរៀល ដែលជាប្រាក់រង្វាន់លើកទឹកចិត្តពេលទទួលជ័យលាភីនាំមុខមាត់ជូនប្រទេសជាតិ ប៉ុន្តែពេលក្រសួងអប់រំប្រគល់ឱ្យបែរជាបានត្រឹមតែ ២០ លានរៀលតែប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ កីឡាករកាយវប្បកម្មរូបនេះថា ក្រសួងស្រាប់តែប្រកាសថាទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តដោយមិនបានបញ្ជាក់ពីមូលហេតុ ឬ មិនបានជម្រាបជូនដល់កីឡាករមុនពេលប្រកួតឡើយ ទាល់តែលោកបានប្រកួត និង ទទួលបានមេដាយមាសពិភពលោកហើយទើបបានក្រសួងប្រកាសជាក្រោយ ។

គួរឱ្យដឹងដែរថា កីឡាករ​​កាយវប្បកម្មកម្ពុជា​ សំបូរ សុភណ្ឌ ​​បានដណ្ដើម​​​​មេដាយ​មាស​ពី​ការ​ប្រកួត​កីឡា​កាយវប្បកម្ម​ជើង​ឯក​ពិភពលោក​ ​លើក​ទី ១០ ឆ្នាំ​ ២០១៨ នៅ​ប្រទេស​ថៃ ដោយមានការចូលរួមរហូតទៅដល់ ៥១ ប្រទេស ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Suphorn Sambo

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...