ManU ឡើងវគ្គ ៨ ក្រុមចុងក្រោយពាន UEFA Champion League ដោយសារ VAR នៅនាទី ៩០

0
99

ក្រុមបាល់ទាត់ Manchester United បានឡើងទៅវគ្គបន្តហើយ ក្នុងពានរង្វាន់ UEFA Champion League ក្រោយប្រកួតឈ្នះ ក្រុមខ្លាំងបារាំង PSG ដោយមិនគួរឱ្យជឿក្នុងលទ្ធផល ៣ ទល់នឹង ១ ។

កាលពីប្រកួតកន្លងទៅនេះ ហាក់ដូចជាវេលាសំណាងល្អបំផុតសម្រាប់ក្រុម Manchester United ដោយអាចយកឈ្នះក្រុមខ្លាំងបារាំងបានទោះបីជាខ្លួនមានសម្ពាធច្រើនក៏ដោយ ។ សម្ពាធនោះមានដូចជា កីឡាករជម្រើសដំបូងរបស់ខ្លួនដល់ទៅ ៩ នាក់មានរបួស មានកីឡាករ ២ រូបជាប់បម្រាម ហើយត្រូវជំពាក់គ្រាប់ក្រុមបារាំងដល់ទៅ ២ គ្រាប់ អ្វីដែលពិបាកខ្លាំងនោះគឺទៅលេងនៅលើទឹកដីបារាំងទៀត ។

តែអ្វីៗហាក់ប្រៃជាល្អទោះបីជាមានកីឡាករវ័យក្មេងដល់ទៅ​ ៥ រូបក្នុងជម្រើស ១១ នាក់ដំបូងក្តី ប៉ុន្តែក្រុមនេះលេងបានយ៉ាងល្អដោយរកគ្រាប់បាល់បានតាំង ២  នាទីទី ២ ។ ស្ទើរតែចុងម៉ោងទៅហើយ គឺនាទីទី ៩០ អជ្ញាកណ្តាលបានឱ្យបាល់ប៉េណាល់ទី ដោយសារតែ VAR បានឱ្យសញ្ញាបាល់ប៉ះដៃកីឡាករក្រុម PSG ជាហេតុធ្វើឱ្យក្រុមបារាំងធ្លាក់ពីពាននេះទាំងដែលស្ទើរតែបញ្ចប់ការប្រកួតទៅហើយ ៕

ដោយ៖ ​ឃូរ៉ា

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...