ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ទាំង ៣ រូបរបស់កម្ពុជា នឹងចូលរួមប្រកួតជើងឯកប៉េតង់ពិភពលោក នៅប្រទេសអេស្ប៉ាញ

0
135

កម្ពុជាត្រៀមបញ្ជូនកីឡាករ កីឡាការិនីចំនួន ៤ រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប៉េត់ងពិភពលោកនៅប្រទេសអេស្ប៉ាញ នាចុងខែមេសា ឆ្នាំ ២០១៩ នេះ ដោយក្នុងនោះក៏មានកីឡាការិនីមេដាយមាសប៉េតង់របស់កម្ពុជាចំនួន ៣ រូបផងដែរ សម្រាប់ការប្រកួតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី ៣០ ខែមេសា រហូតដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ ។

កីឡាការិនីដែលត្រូវបញ្ជូនទៅចូលរួមមានដូចជា កីឡាការិនីម្ចាស់មេដាយមាសពិភពលោក ៣ សម័យកាល កែ ឡេង,កីឡាការិនីម្ចាស់មេដាយពិភពលោក ១ សម័យកាល អ៊ុក ស្រីមុំ និង កីឡាករម្ចាស់មេដាយពិភពលោក ១ សម័យកាល សុខ ច័ន្ទមាន ព្រមទាំងកីឡាករជើងខ្លាំង សៅ សុភារ៉ាន់ ។

ចំពោះការប្រកួតវិញ កម្ពុជា បានដាក់ពាក្យចូលរួមប្រកួតក្នុង ៥ វិញ្ញាសាគឺ វិញ្ញាសាវាយ ២ ទល់ ២ បុរស, វិញ្ញាសាវាយ ២ ទល់ ២ នារី, វិញ្ញាសាវាយ ១ ទល់ ១ បុរស, វិញ្ញាសាវាយ ១ ទល់ ១ នារី និង វិញ្ញាសាវាយចម្រុះ ២ ទល់ ២ បុរសនារី ៕

ដោយ៖ ​ឃូរ៉ា

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...