កីឡាករបាល់ទាត់ម្នាក់ ដួលស្លាប់នៅលើទីលានភ្លាមៗ ក្រោយហក់តែតបាល់ក្នុងការប្រកួតមួយ (វីដេអូ)

0
300

កីឡាករ Herman Tsinga ដែលលេងឲ្យក្រុម Akanda FC ស្ថិតក្នុងក្របខណ្ឌ Division 1 របស់ប្រទេសហ្គាបុង ស្ថិតក្នុងទ្វីបអាហ្រ្វិកកណ្ដាល បានស្លាប់បាត់បង់ជីវិតប្រមាណតែជាង ១០ នាទីប៉ុណ្ណោះ បន្ទាប់ពីកីឡាកររូបនេះដួលក្នុងការប្រកួតមួយនៃលីគកំពូលប្រទេសហ្គាបុង ។

ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីកីឡាកររូបនេះលោតប្រជែងតែតបាល់ នៅនាទីទី ២៣ ក្នុងការប្រកួតនោះ ដោយក្រោយមកកីឡាកររូបនេះបានដួលនឹងដី ហើយបាត់មាត់បាត់កឈឹង ។ ទោះជាក្នុងការប្រកួតនេះ មានរថយន្តសង្គ្រោះបន្ទាន់ក្តី ក៏នៅតែមិនអាចជួយកីឡាកររូបនេះបានឡើយ ដោយកីឡាករ Herman Tsinga បានស្លាប់បាត់បង់ជីវិតនៅពេលដែលធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ។

ដោយឡែកការស្លាប់របស់កីឡាកររូបនេះ មិនទាន់ត្រូវបានវែកញែកជាសារធារណៈនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ ឡើយក្នុងពិភពបាល់ទាត់ ដែលមានកីឡាករស្លាប់នៅលើទីលានដូច្នេះ ចំពោះមូលហេតុភាគច្រើនគឺការគាំងបេះដូង ដោយសារការហ្វឹកហាត់មិនត្រឹមត្រូវ និង សម្រាកមិនគ្រប់គ្រាន់ ហើយក៏អាចជាការប្រើប្រាស់សារធាតុជំនួយកម្លាំងដែរ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ GLORY

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...