កម្ពុជាត្រៀម ២០០ លានដុល្លារ សម្រាប់ធ្វើជាម្ចាស់ផ្ទះសុីហ្គេមលើកដំបូង នៅឆ្នាំ ២០២៣

0
222

កាលពីពេលថ្មីៗនេះ កិច្ច​ប្រជុំ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២​ ឆ្នាំ ​​២០២៣ (CAMSOC)​ នៅរាជធានីភ្នំពេញបានបញ្ចប់ ដោយបានបង្ហាញនូវចំនួនទឹកប្រាក់ដែលកម្ពុជាគ្រោងចំណាយសម្រាប់ធ្វើជាម្ចាស់ផ្ទះសុីហ្គេមឆ្នាំ ២០២៣ គឺចំនួនជាង ២០០ លានដុល្លា ។

ប្រធាន​ CAMSOC លោក​ Sheik Kok Chi បាន​បង្ហាញ​ និង​ ប៉ាន់​ស្មាន​​ក្រៅ​ផ្លូវ​ការ​ថា​ សម្រាប់​កម្ពុជា​​ដែល​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ឆ្នាំ ​២០២៣​ អាច​នឹង​ចំណាយ​អស់​ប្រហែល ​២០០​ លាន​ដុល្លារ​អាមេរិក ។ ដោយលោកបានបង្ហាញថា ១០០ លានដុល្លារគឺសម្រាប់អភិវឌ្ឍ​ធន​ធាន​មនុស្ស​ និង ​១០០​ លាន​ដុល្លារ​ទៀត​សម្រាប់​​រៀប​ចំ​ការ​ប្រកួត ​។

គួររំឭកផងដែរថា ស៊ីហ្គេម ​​២០១១​​ នៅ​​ឥណ្ឌូណេស៊ី​​ ចំណាយ​អស់ ​​៣៤០ ​លាន​ដុល្លារ,​ ស៊ីហ្គេម ​​២០១៣​ នៅមីយ៉ាន់ម៉ា​​ ចំណាយ​អស់ ​៣៥៣​ លាន​ដុល្លារ, ស៊ីហ្គេម​២០១៥​ នៅសិង្ហបុរី ​​ចំណាយ​អស់​ ២៣៣ ​លាន​ដុល្លារ​ និង ស៊ីហ្គេម​​ ២០១៧​ នៅម៉ាឡេស៊ីចំណាយ​អស់​​ ១០៥ ​លាន​ដុល្លារ​ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ CAMSOC

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...