One Championship ថា McGregor អន់ចរិត និង គ្មានអ្វីអស្ចារ្យ ដែលត្រូវនាំមកកាន់សង្វៀនទ្វីបអាសុីយើងឡើយ

0
96

នាយក​ប្រតិបត្តិ​ One Championship លោក​​ Chatri ​Sityodtong បានបញ្ជាក់យ៉ាងច្បាស់ៗពីអវត្តមានរបស់កីឡាករល្បីសញ្ជាតិ អៀឡង់ Conor McGregor នៅលើសង្វៀនរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩ នេះ។

បន្ថែមពីការបញ្ជាក់នេះលោកបាននិយាយថា McGregor មាន​អត្តចរិត​​​​អន់​​ និង ​គ្មាន​អត្តសញ្ញាណ​​​ល្អ​ដែល​ស័ក្ដិសម​ចូល​ ONE​ ឡើយ ។ ដោយស្ថាប័នលោកយកកីឡាករនីមួយៗគឺដើម្បីតំណាងឱ្យប្រទេសជាតិនីមួយៗ បើកីឡាករដែលមិនមានសីលធម៌ គឺស្ថាប័នលោកនឹងមិនចុះកុងត្រាយកមកជាដាច់ខាត ។

គួរឱ្យដឹងដែរថា ONE គឺជាស្ថាប័នប្រដាល់ធំបំផុតរបស់ទ្វីបអាសុី ដែលជាគូប្រជែងធំបំផុតរបស់ UFC ។ ប្រមាណជា ២ ឆ្នាំមកនេះ ស្ថាប័ន ONE មួយនេះ បានចុះកុងត្រាយកកីឡាករល្បីៗជាច្រើនពី UFC ដែលមានដូចជា កីឡាករ​​ Demetrious Johnson, កីឡាករ​ Eddie Alvarez, កីឡាករ​ Vitor Belfort ជា​ដើម ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ ONE

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...