យុវជន U16 កម្ពុជា ស្ថិតក្នុងពូល B ជាមួយ អូស្ត្រាលី និង ថៃ​ ពានរង្វាន់ AFF U16 Championship ២០១៩

0
375

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ ឆ្នាំ​ កម្ពុជា ត្រូវចូលរួមប្រកួតក្នុងការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៦ ឆ្នាំអាស៊ាន ប្រចាំឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅនៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៧ កក្កដា ដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ ។

ដោយកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយនឹងយុវជនអាយុក្រោម ១៦ ឆ្នាំនៃប្រទេសចំនួន ៥ ទៀតដែលមានដូចជា អូស្ត្រាលី ថៃ​ ម៉ាឡេសុី ឡាវ និង ព្រុយណេ ។ ខណៈដែលពូល A មានប្រទេសចំនួន ៦ ផ្សេងទៀត រួមមាន ឥណ្ឌូនេសុី វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ហ្វីលីពីន និង ទីម័រខាងកើត ។

គួរឱ្យដឹងដែរថា កម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ៤ នៃពាននេះម្តងហើយ កាលពីឆ្នាំ ២០១៦ ខណៈដែលធ្វើជាម្ចាស់ផ្ទះពានរង្វាន់មួយនេះ ដែលកាលនោះចាញ់វៀតណាម ១ ទល់នឹង ០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ និង ចាញ់ថៃ ៣ ទល់នឹង ០ ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ ៣ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFF

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...