ជ័យលាភីកីឡាការិនីឆ្នើមពិភពលោក ដកខ្លួនពីជម្រើសជាតិន័រវេស ដោយសារថ្លៃឈ្នួលទាបជាងបុរស

0
132

កីឡាការិនីខ្សែប្រយុទ្ធរបស់ក្លិបយក្ស Lyon នៃប្រទេសបារាំង Ada Hegerberg បានដកខ្លួនចេញពីក្រុមជម្រើសជាតិនារីនៃប្រទេសន័រវេស ចាប់តាំងពីន័រវេស​បាន​ធ្លាក់​ចេញ​ពី​ Women’s European Championship នៅ​ឆ្នាំ ២០១៧ ។

ចំពោះមូលហេតុចម្បងដែលធ្វើឱ្យនាងអវត្តមានក្នុងក្រុមជម្រើសជាតិមកជាង ២ ឆ្នាំនេះ គឺដោយសារតែនាងបានគិតថា ក្រុមជម្រើសជាតិរបស់នាងមិនបានផ្តល់សិទ្ធិទៅដល់នារីស្មើនឹងបុរសឡើយ ដែលក្រុមកីឡាបាល់ទាត់នារីទទួលបានប្រាក់ឈ្នួលតិចជាងបុរស ។ ដោយឡែក​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់នារីន័រវែស ​លោក Martin Sjogren បានព្យាយាមបញ្ចុះបញ្ចូលនាងជាច្រើនលើកច្រើនសារដែរ តែមិនបានលទ្ធផលអ្វីទាល់តែសោះ ។

គួររំឭកផងដែរថា Ada Hegerberg ​ជា​ជើងឯក​ Ballon d’Or នារី​ដំបូង​គេកាលពីឆ្នាំ ២០១៨ ជាមួយនឹងការបដិសេធមិនលេងឱ្យជម្រើសជាតិនេះ និង ធ្វើឱ្យកីឡាការនីវ័យ ២៣ ឆ្នាំរូបនេះ អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រដូវ​ក្ដៅ​ ឆ្នាំ ២០១៩​ ឱ្យក្រុម​ជម្រើស​ជាតិ​ន័រវែស ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ bbc

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...