ចាន់ វឌ្ឍនាកា នៅតែជាជម្រើសដំបូង និង ជាចំណែកដ៏ធំមួយនៃជ័យជម្នះរបស់ក្រុម PKNS

0
664

ក្រុមបាល់ទាត់ PKNS FC នៃលីគកំពូលម៉ាឡេសុី ទើបតែបានយកឈ្នះក្រុម Felda United ដោយ​លទ្ធផល​​ ២ ទល់នឹង ០ ក្នុងសប្តាហ៍ទី ៦ កន្លងទៅនេះ ដោយក្នុងនោះកីឡាករកម្ពុជាតែម្នាក់គត់ក្នុងក្រុម នៅតែជាជម្រើស ១១ នាក់ដំបូងក្នុងការប្រកួតនៃក្រុមមួយនេះ ។

កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងតែប្រកបអាជីពនៅក្រុមលីគកំពូលម៉ាឡេសុីនេះ កំពុងតែទាក់ទាញចិត្តគ្រូបង្វឹកក្រុមលេខ ៣ PKNS យ៉ាងខ្លាំង ដោយត្រូវបានដាក់ជាជម្រើស ១១ នាក់ល្អបំផុតរបស់ក្រុម គ្រប់ការប្រកួតទាំងអស់ ៦ ប្រកួតហើយ ។ ថ្វីបើទើបតែរកបានមួយគ្រាប់ក្តី តែក្នុងចំណោមគ្រាប់់បាល់ទាំង ៨ គ្រាប់ដែលក្រុមនេះរកបាន គឺកើតឡើងដោយសារកីឡាកររូបនេះដល់ទៅ ៤ គ្រាប់ ។

គួរបញ្ជាក់ដែរថា កីឡាករ ចាន់ វឌ្ឍនាកា កំពុងកាន់កាប់តំណែងកីឡាករដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានច្រើនជាងគេបង្អស់នៅលីគកំពូងម៉ាឡេសុី ដោយ Assist បាន ៣ គ្រាប់ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PKNS FC

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...