អុញនុះ ! កីឡាករ គ្រូបង្វឹក និង សហព័ន្ធកាយវប្បកម្មទាំងមូល សម្រេចចិត្តឈប់ចូលរួមប្រកួតទៀត បើនៅតែគ្មានការដោះស្រាយដែលសមស្រប

0
88

កាលពីពេលថ្មីៗនេះ គណៈកម្មការប្រតិបត្តិ និង សមាជិកនៃខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណ បានចេញសេចក្តីប្រកាសលើកទី ២ របស់ខ្លួន ដោយថាមិនអាចទទួលយកបានចំពោះការបកស្រាយរបស់ ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា កន្លងមកបាននិយាយថា “កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃ គឺមានវិញ្ញាសារច្រើនរហូតដល់ទៅ ៥១ វិញ្ញាសា ហើយមេដាយខ្លះប្រកួតពីពីរទៅបីប្រកួតក៏ទទួលបានមេដាយដែរ ។ ហេតុនេះក្រសួងមិនបានចាត់មេដាយនេះជាមេដាយមាសពិភពលោកពេញលេញ ។

ក្នុងសារនេះដែរ សមាជិកសហព័ន្ធទាំងអស់សម្រេចចិត្តថា សហព័ន្ធនឹងផ្អាករាល់ការចូលរួមប្រកួត ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និង ពិភពលោកមួយរយៈ ដោយរង់ចាំការដោះស្រាយពីក្រសួង និង ស្ថាប័នពាក់ព័ន្ធជាមុនសិន ក្រោយការដោះស្រាយលើកដំបូង ហាក់មិនបានឱ្យតម្លៃកីឡាមួយនេះទាល់តែសោះ ។

កន្លងមកសហព័ន្ធកាយវប្បកម្មកម្ពុជា បានចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១០ នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឆ្នូ ឆ្នាំ ២០១៨ ដែលមានកីឡាករ ៥ រូប ក្នុងនោះកីឡាករបានចូលរួមប្រកួតលើវិញ្ញាសារខុសៗគ្នាទាំងអស់ ដោយមានតែកីឡាករ សំបូរ សុភ័ណ្ឌ តែម្នាក់គត់ដែលបានមេដាយមាស តែក្រសួងបានចាត់ទុកជាមេដាយមាសមិនពេញលេញ ដោយផ្តល់ប្រាក់រង្វាន់ត្រឹមតែ ២០ លានរៀល ដែលតិចជាងរង្វាន់មេដាយមាសកីឡាផ្សេងៗទៀត ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ – CBBFF

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. 
Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...