U15 នារីកម្ពុជា ត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ UEFA-FAS U15′ Girls’ Tournament

0
71

ក្រុមកីឡាការិនីអាយុក្រេាម ១៥ ឆ្នាំ​​របស់កម្ពុជា កំពុងតែហ្វឹកហាត់ត្រៀមខ្លួនចូលរួមក្នុងកម្មវិធី UEFA-FAS U15′ Girls’ Tournament ឆ្នាំ ២០១៩ នៅឯសាលាបាល់ទាត់ជាតិបាទី ។

កម្ពុជាត្រូវប្រកួតប្រជែងគ្នាជាមួយប្រទេសចំនួន ៣ ទៀតគឺ សិង្ហបុរី កោះហ្គោអាម និង ប្រទេសម៉ូឌុលវ៉ា ដែលចូលរួម ដោយកាលវិភាគប្រកួតមានចែងដូចខាងក្រោម ៖
ថ្ងៃទី ១៧​ មីនា ៖ កម្ពុជា ប្រកួត ម៉ូឌុលវ៉ា
ថ្ងៃទី ១៩ មីនា ៖ កម្ពុជា ប្រកួត សិង្ហបូរី
ថ្ងៃទី ២១ មីនា ៖ កម្ពុជា ប្រកួត កោះហ្គាអាម

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួត UEFA-FAS U15′ Girls’ Tournament ២០១៩ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​ ១៧​ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ២១​ ខែមីនា ​ឆ្នាំ២០១៩​ នៅប្រទេសសិង្ហបុរី​​​ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ FFC

Loading...