អស្ចារ្យ !​ កម្ពុជា ជាប់ឆ្នោតក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន

0
158

លោក ខៀវ សាម៉េត អនុ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​សមាជិក​មហាសន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) បោះឆ្នោត​គាំទ្រ​ជាប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍​ថ្មី សម្រាប់​អាណត្តិ ២០១៩-២០២៣ ។

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) ​បាន​ជ្រើស​រើស​យក​ខេត្ត​សៀមរាប​ដើម្បី​រៀប​ចំ​មហា​សន្និបាត​របស់​ខ្លួន​​ ជ្រើស​រើស​សមាជិក​ប្រតិបត្តិ​ថ្មី​សម្រាប់​អាណត្តិឆ្នាំ ​២០១៩ ​ដល់​ឆ្នាំ ​​២០២៣ ។ ដូច្នេះ​រយៈ​ពេល​ពេញ​មួយ​អាណត្តិ​ ឯក​ឧត្តម​ ខៀវ សាម៉េត​ ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​សហព័ន្ធ​​បាល់ទាត់​អាស៊ាន​ដែល​មាន ​១១​ ប្រទេស​រួម​ទាំង​អូស្ត្រាលី​ថែម​ទៀត ។

គួរឱ្យដឹងដែរថា មុខតំណែងនេះត្រូវបានកាន់កាប់ដោយជនជាតិម៉ាឡេសុី ២ រូប អស់រយៈពេល ២៣ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ ដោយប្រធានអាណត្តិមុនគឺ លោក Sultan Haji Ahmad Shah ដោយកាន់តំណែងនេះអស់រយៈពេល ១២ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៧ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ FFC

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 50$/ខែ
017835358/016977979

Loading...