ចូលកាន់តំណែងមិនទាន់បានប៉ុន្មានផង Zidane ចាយអស់ ៥០​​ លាន​អឺរ៉ូ ទិញយក Militao

0
220
Porto's Brazilian defender Eder Militao celebrates after scoring a goal, eventually disallowed, during the Portuguese League football match between CD Aves and FC Porto at the CD Aves stadium in Aves on January 3, 2019. (Photo by MIGUEL RIOPA / AFP) (Photo credit should read MIGUEL RIOPA/AFP/Getty Images)

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ Real Madrid និង Porto បានចុះហត្ថលេខាផ្ទេរកីឡាករ Eder Militao ក្នុងតម្លៃ ៥០​​ លាន​អឺរ៉ូ តែនៅមិនទាន់មកកាន់ក្លិបថ្មីនៅឡើយទេ ដោយត្រូវរង់ចាំចប់រដូវកាល ២០១៩ នេះសិន ។

ខ្សែ​ការពារ​កណ្ដាល​ វ័យ ២១ ឆ្នាំ សញ្ជាតិ​ប្រេស៊ីលរូបនេះ ត្រូវបានអ្នក​ចាត់​ការថ្មី លោក Zinedine Zidane ពេញចិត្ត ហើយទិញផ្តាច់កុងត្រាមកបំពេញក្រុម និង ដើម្បីត្រៀមទុកសម្រាប់រដូវកាលក្រោយ ដែលកីឡាកររូបនេះនឹងមានសុពលភាពកុងត្រារហូតដល់ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា កីឡាករ Militao ត្រូវ​បាន Porto ​ទិញ​មកពី​​ក្លឹប​ប្រេស៊ីល Sao Paulo កាល​ពី​ខែសីហា​ ឆ្នាំ​ ២០១៨ ។ គេ​បាន​បង្ហាញ​ខ្លួន ​៣៤ ​ប្រកួត​ក្នុង​រដូវ​កាល​នេះ​ និង ​បាន​​ជួយ Potor ​ឡើង​វគ្គ ​៨​ ក្រុម​ចុងក្រោយ​ថ្មី​ៗ​នេះ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ BBC

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 50$/ខែ
017835358/016977979

Loading...