ម្ចាស់ពាន World Cup របស់ អុីតាលី ក្លាយជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិចិន

0
84

លោក Fabio Cannavaro ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំរបស់ប្រទេសចិន ខណៈដែលលោកកំពុងកាន់តំណែងជាអ្នកចាត់ការក្រុមខ្លាំងចិន Guangzhou Evergrande ។

ក្នុងនោះដែរ លោកត្រូវជួយក្រុមជម្រើសជាតិចិន ​លេង​នៅ​ពាន China Cup នៅ​សប្ដាហ៍​ក្រោយ ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិថៃ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដែលអាចជាអ៊ុយរុយហ្គាយ​ ឬ ​អ៊ូបេគីស្ថាន ។​ Cannavaro ចូល​កាន់​តំណែង​នេះ​ជំនួស​លោក Marcello Lippi ដែល​ត្រូវ​ជម្រើស​ជាតិ​ចិន​បណ្ដេញ​ចេញក្រោយ​ដឹក​នាំ​ក្រុម​ធ្លាក់​ពី Asian Cup កាល​ពី​ខែ​មករា ។

គួររំលឹកផងដែរថា លោក Fabio Cannavaro គឺជាកីឡាករប្រធានក្រុមជម្រើសជាតិអុីតាលី ដែលជួយឱ្យជម្រើសជាតិអុីតាលី លើកពាន World Cup កាលពីឆ្នាំ ២០០៦ នៅប្រទេសអាល្លីម៉ង់ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ dailymail

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 50$/ខែ
017835358/016977979

Loading...