អស្ចារ្យ! អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ស៊ុតបាន ១ គ្រាប់ ជាប់ជាកីឡាករល្អនៅ AFC Champion League

0
440

លោក Keisuke Honda បច្ចុប្បន្នជាគ្រូបង្គោលក្រោមតួនាទីជាអ្នកចាត់ការក្រុមគោព្រៃកម្ពុជា បានជាប់ជាកីឡាករល្អប៉ផុតជម្រើស ១១ នាក់ និង កីឡាករដែលលេងល្អជាងគេទាំង ១០ នៅក្នុងការប្រកួត AFC Champion League ។

កីឡាករខ្សែបម្រើ-ប្រយុទ្ធក្លិប Melbourn Victory រូបនេះធ្វើបានយ៉ាងល្អក្នុងការប្រកួតមួយនេះ ដោយរកគ្រាប់បាល់បានមួយគ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមបានជោគជ័យ ៧៥ ជើង ដោយទទួលបានពិន្ទុវាយតម្លៃ ៩.១ នៃពិន្ទុពេញ ១០ ពិន្ទុ ។ មិនតែប៉ុណ្ណោះកីឡាកររូបនេះ ក៏បានជាប់ជាកីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដ៏ល្អបំផុត និង ជាប់ជាជជម្រើស ១១ នាក់ល្អបំផុតក្នុងពានរង្វាន់នេះផងដែរ ។

គួររំលឹកផងដែរថា Keisuke Honda និង បង្ហាញខ្លួនក្នុងទឹកដីកម្ពុជាក្នុងនាមជាអ្នកចាត់ការក្រុមក្នុងការប្រកួតវគ្គជម្រុះ ពានរង្វាន់យុវជនអាយុក្រោម ២៣ ឆ្នាំប្រចាំទ្វីបអាសុី ដែលកម្ពុជាធ្វើជាម្វាស់ផ្ទះចាប់ពីថ្ងៃទី ២២ ដល់ ២៦ ខែមីនា ឆ្នាំ ២០១៩ នេះ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFC Champion League

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 50$/ខែ
017835358/016977979

Loading...