សាហាវបាត់ ! យុវជន U23 អូស្ត្រាលី ដែលត្រៀមប៉ះកម្ពុជា ពាន AFC U23 សុទ្ធតែលេងឈុតធំនៅ Premier League

0
628

កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អូស្ត្រាលី បានបង្ហាញនូវសមាសភាពកីឡាករជាផ្លូវការចំនួន ២៤ រូប សម្រាប់ត្រៀមមកកម្ពុជា ប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះតាមពូល ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺកីឡាកររបស់ក្រុមកុងគូរ៉ូមួយនេះ មានមកពីលីគក្រៅប្រទេស និង ពីក្លិបល្បីឈ្មោះនៅអឺរ៉ុបផងដែរ ដូចជាអង់គ្លេស Tottenham Hotspur (កីឡាករ Tom Glover) និង យុវជន Stoke City (កីឡាករ Harry Souttar), មកពីក្លឹប NAC Breda និង PEC Zwolle លីគកំពូលហូឡង់ និង Jong Ajax លីគទី ២ ហូឡង់ បូករួមជាមួយក្លិបលីគទី ៣ អ៊ីតាលី Renate ផងដែរ ខណៈដែលកីឡាករផ្សេងៗទៀតគឺសុទ្ធតែជាកីឡាករដែលលេងនៅលីគកំពូលអូស្ត្រាលីទាំងអស់ ។

គួរបញ្ជាក់ផងដែរថា យុវជនរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅក្នុងពូល H ជាមួយនឹងក្រុមខ្លាំងចំនួន ៣ ទៀតគឺ អូស្ត្រាលី កូរ៉េខាងត្បូង និង តៃវ៉ាន់ ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី ២២ ដល់ ២៦ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFC

Loading...