ម្ចាស់ក្លឹបអង្គរថាយហ្គើរ ចេញមុខឧបត្ថម្ភ និង សុំទោសគ្រួសារជនរងគ្រោះ ករណីជនជាតិជប៉ុនអា-ក សម្លាប់អ្នកបើកតាក់សុីកន្លងទៅនេះ !

0
162

លោក Akihiro Kato ម្ចាស់ក្លឹបអង្គរថាយហ្គើរ ដែលជាជនជាតិជប៉ុនបានសម្តែងការសោកស្តាយ និង សុំទោសចំពោះករណីជនជាតិជប៉ុន ២ រូប ដែលបានធ្វើសកម្មភាពប្លន់សម្លាប់ទៅលើអ្នករត់តាក់ស៊ីជាជនជាតិខ្មែរ នៅឯខេត្តសៀមរាប ។

ក្នុងបណ្តាញហ្វេសប៊ុក ជាមួយនឹងការសម្តែងនូវការសប្បាយចិត្តចំពោះការប្រកួតបើកឆាករបស់ក្រុមលោក ដែលធ្វើបានយ៉ាងល្អនៅប្រកួតទី ១ របស់ខ្លួនក្នុងលទ្ធផល ២ ទល់នឹង ២ ជាមួយនឹងក្រុមក្រសួងការពារជាតិ លោកក៏បានបង្ហាញការសោកស្តាយនឹងតក់ស្លុតយ៉ាងខ្លាំងចំពោះករណីខាងលើនេះ ដែលបានកើតឡើងទន្ទឹមនឹងការប្រកួតតបស់ក្រុមលោកមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា ។

លើសពីនេះទៅទៀតលោកបានបញ្ជាក់ថា លោកនឹងចូលរួមជាថរិកា ១ ពាន់ដុល្លា ជួយដល់ក្រុមគ្រួសាររបស់ជនរងគ្រោះដែលមានប្រពន្ធ និង កូន ៤ នាក់ស្ថិតនៅក្នុងបន្ទុក ហើយលោកថានឹងព្យាយាមរកមូលនិធិបន្ថែមពីមិត្តភក្តិ និង កីឡាករបាល់ទាត់ទាំងអស់នៃក្លិបលោកបន្ថែមទៀតដើម្បីជួយដល់់គ្រួសារជនរងគ្រោះ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Akihiro Kato

Loading...