Mbappe ប្រាប់ពីថ្ងៃដែលត្រូវលា Neymar ពីក្លិប PSG ទៅកាន់ក្លិបថ្មី Real Madrid

0
44

កីឡាករដែលជាយុវជនខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមយក្សបារាំង PSG (Paris-Saint-Germaint) បានបង្ហើបប្រាប់ពីថ្ងៃដែលខ្លួននឹងចាកចេញពីក្លិបនេះ ទៅកាន់ក្លិបថ្មីអេស្ប៉ាញ Real Madrid ។

តាមរយៈសាច់ញាតិម្នាក់របស់កីឡាកររូបនេះ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា Mbappe ប្រាប់គ្រប់គ្នាក្នុងគ្រួសារតាំងពីគេនៅតូចថា រូបគេនឹងចូលលេងនៅ PSG នៅអាយុ ១៨ ឆ្នាំ ហើយនឹងផ្លាស់ទៅកាន់ Real Madrid នៅអាយុ ២៣ ឆ្នាំ ដោយពេលនេះអ្វីៗហាក់ដូចជាស្ថិតនៅលើផ្លូវដែលគេគិតទុកមែន ហើយអ្វីៗទាំងអស់អាចនឹងពិតនៅពេលគេឈានដល់អាយុ ២៣ ឆ្នាំ ។

គួរបញ្ជាក់ផងដែរថា នៅពេលនេះកីឡាករដែលជួយឱ្យបារាំងលើកពាន World Cup កាលពីឆ្នាំមុនរូបនេះ មានអាយុ ២១ ឆ្នាំហើយ ដោយបច្ចុប្បន្នគេគឺជាកីឡាករវ័យក្មេងដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ដោយធ្លាប់ឈ្នះពានកីឡាករវ័យក្មេងល្អរបស់ ​World Cup និង កម្មវិធីផ្សេងៗទៀតជាច្រើន ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ thesun

Loading...