ខ្សោយបញ្ញាមែន ប៉ុន្តែខ្លាំង! អត្តពលិកខ្សោយបញ្ញាកម្ពុជា យកបានមេដាយ ៧ គ្រឿង ពីកីឡាអូឡាំពិក

0
48

គណៈកម្មការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១០ រូបដែលក្នុងនោះកីឡាការិនីចំនួន ៤ រូប និង កីឡាករចំនួន ៦ រូប ដើម្បីទៅចូលរួមប្រកួតកីឡា World Special Olympic នៅទីក្រុង ABU DHABI ប្រទេសអារ៉ាប់រួមដោយកម្ពុជា ចូលរួមប្រកួតក្នុង ២ ប្រភេទកីឡា គឺអត្តពលកម្ម និង ប៊ូល ។

ជាលទ្ធផលគិតមកទល់ថ្ងៃនេះ ក្រុមកីឡាករកម្ពុជា បានដណ្តើមបានមេដាយចំនួន ៨ គ្រឿងហើយ មានមាស ២ គ្រឿង ប្រាក់ ៣ គ្រឿង និង សំរឹទ្ធិ ៣ គ្រឿង ។

  • កីឡាការិនី រឿង លក្ខិណា ដណ្ដើមបានមេដាយមាស លើវិញ្ញាសារត់ ២០០ ម៉ែត្រនារី
  • កីឡាការិនី យឿន សុខចាន់ ដណ្ដើមបានមេដាយមាស លើវិញ្ញាសា កីឡាប៊ូល វិញ្ញាសាឯកត្តជននារី
  • កីឡាករ ផុន សុវណ្ណ ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសា រត់ ៤០០ ម៉ែត្របុរស
  • កីឡាករ អ៊ូ ស្រីប៉ុច ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសា រត់ ២០០ ម៉ែត្របុរស
  • កីឡាការិនី វង្ស សីហា ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសា រត់ ៥០ ម៉ែត្រនារី
  • កីឡាការិនី រ័ត្ន ស្រីទាវ ដណ្ដើមបានមេដាយសំរឹទ្ធិ លើវិញ្ញាសា រត់ ៥០ ម៉ែត្រនារី
  • កីឡាករ ផុន សុវណ្ណ ដណ្ដើមបានមេដាយសំរឹទ្ធិ លើវិញ្ញាសា រត់ ២០០ ម៉ែត្របុរស
  • កីឡាករ អ៊ូ ស្រីប៉ុច ដណ្ដើមបានមេដាយសំរឹទ្ធិ ១ គ្រឿង លើវិញ្ញាសា រត់ ១០០ ម៉ែត្របុរស
  • កីឡាករ ស៊ឹមយាន នវីព្វ ដណ្ដើមបានមេដាយសំរឹទ្ធិ លើវិញ្ញាសា កីឡាប៊ូល។

ដោយ៖ ​ឃូរ៉ា
ប្រភព៖ NOCC

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 50$/ខែ
017835358/016977979

Loading...