ដោយសារក្តៅពេក ការប្រកួតវគ្គជម្រុះ AFC U23 Championship សម្រេចលើកពេលវេលា

0
419

ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2020 វគ្គជម្រុះ ពូល​ H ដែលគ្រោងនឹងធ្វើឡើងនៅកម្ពុជា បានសម្រេចលើកពេលវេលាប្រកួត ដោយសារអាកាសធាតុនៅកម្ពុជាក្តៅពេក ។

កាលផ្លាស់ប្តូរនេះ គឺលើកពេលវេលាប្រកួតដោយចាប់ផ្តើមពីម៉ោង ៥ ល្ងាចតទៅ (កាលវិភាគចាស់ ចាប់ផ្តើមពីម៉ោង ៣ និង ៣០ នាទី) ដោយប្រកួតគូទី ២ និង ចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅ (កាលវិភាគចាស់ ចាប់ផ្តើមពីម៉ោង ៦ និង ៣០ នាទី) ។

ចំពោះកាលបរិច្ឆេទប្រកួត គឺនៅដដែលពោលគឺចាប់ផ្តើមពីថ្ងៃទី ២២ ដល់ ២៦ ខែមីនា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិ ដោយមានការផ្សាយផ្ទាល់ដោយទូរទស្សន៍ CTN និង MYTV ហើយសំបុត្រចាប់ផ្តើមលក់នៅថ្ងៃនេះហើយ សម្រាប់តម្លៃមាន ២ ប្រភេទគឺ ៥,០០០ និង ១០,០០០ រៀល ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ FFC

Loading...