គ្រូបង្វឹកកូរ៉េខាងត្បូង ថាមិនខ្លាចទេកម្ពុជា និង តៃវ៉ាន់ ដោយត្រៀមក្រុមខ្លាំងទុកលេងជាមួយអូស្ត្រាលី

0
210

គ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង លោក Kim Hak-bum ថាក្រុមរបស់លោកបារម្ភខ្លាំងបំផុតគឺប្រកួតចុងក្រោយជាមួយនឹងក្រុមអូស្ត្រាលី ដែលជាក្រុមដែលមានមាឌធំ និង ខ្លាំងមួយរបស់អាសុី ។

លោកបានពណ៌នាអំពីការរៀបចំក្រុមថា លោកនឹងបំបែកក្រុមជា ២ ដោយមួយក្រុមលេងទល់នឹងតៃវ៉ាន់ និង កម្ពុជា ហើយមួយក្រុមទៀតទុកដោយឡែកសម្រាប់ប្រកួតទល់នឹងក្រុមអូស្ត្រាលីនៅប្រកួតចុងក្រោយនៃពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម ២៣ ឆ្នាំ វគ្គជម្រុះប្រចាំពូល H សម្រាប់ឆ្នាំ ២០២០ នេះ ដើម្បីអាចឡើងទៅវគ្គបន្ត និង មានឱកាសដណ្តើមកៅអីអូឡាំពិកផងដែរ ។

ចំពោះមូលហេតុដែលលោកធ្វើបែបនេះគឺ ដោយសារតែកម្ពុជាមានអាកាសធាតុក្តៅខ្លាំង មានសំណើមខ្លាំង ជាពិសេសគឺលេងនៅលើស្មៅសិប្បនិម្មិត ហើយយើងលេង ៣ ប្រកួតក្នុងពេល ៥ ថ្ងៃ ដូចនេះកីឡាករយើងមិនអាចទ្រាំទ្របានទេ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ KFC

Loading...