Shaqiri ត្រូវបានគ្រូបង្វឹកសម្រេចលុបឈ្មោះចេញពីក្រុមជម្រើសជាតិស្វីស ព្រោះមូលហេតុមួយ !

0
52

ក្រុមបាល់ទាត់ជម្រើសជាតិស្វីស បានបង្ហាញថា ពេលនេះគ្រូបង្វឹកបានសម្រេចដកឈ្មោះកីឡាករម្នាក់ចេញពីក្រុម ដែលម្នាក់នោះគឺជាកីឡាករនាំលេងល្អបំផុតរបស់ក្រុម គឺខ្សែប្រយុទ្ធ Xherdan Shaqiri ។

ចំពោះមូលហេតុនៃការដកខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool ដែលជាប់ជម្រើសជាតិមិនសូវខានរូបនេះចេញពីក្រុម គឺដោយសារតែរូបគេមានរបួសភ្លៅធ្ងន់ធ្ងរ ដែលមិនអាចជាទាន់ពេលវេលាសម្រាប់ប្រកួត Euro ២០២០​ ។

ស្វីស​មាន​បេសកកម្ម​ចំនួន ​២ ​ប្រកួត​សម្រាប់​វគ្គ​ជម្រុះ​ Euro ២០២០​ ដោយ​ប៉ះ​ជាមួយ​ហ្សកហ្ស៊ី​ នៅ​ថ្ងៃ​សៅរ៍​ មុន​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ដាណឺម៉ាក​ នៅ​ថ្ងៃទី ​២៦​ សប្ដាហ៍​ក្រោយ ។​ Shaqiri វ័យ ​២៦ ​ឆ្នាំ​ ស៊ុត​បញ្ចូល​ទីបាន ​៦ ​គ្រាប់​នៅ​ Premier League រដូវ​កាល​នេះ ​ប៉ុន្តែ​ខកខាន​ជាប់​ជម្រើស​ដំបូង​ឱ្យ​ Liverpool តាំង​ពី​ថ្ងៃ​ ៣០​ មករា​មក ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ GLORY

Loading...