ប្រុសម៉ៅ ត្រូវដេញចេញពីទីលានយ៉ាងអាម៉ាស់ និង ត្រូវលុបឈ្មោះពីការប្រកួតក្រោយៗ ព្រោះតែចរិតធ្វើស៊ីគេ!

0
213

ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 កាលពីម្សិលមិញនេះ មានប្រទេសចំនួន ៤៤ ប្រកួតប្រជែងគ្នា ដោយកាលពីម្សិលមិញមានចំនួន ២២ គូរ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ។ បង្វែរអារម្មណ៍មកចាប់ភ្លឹកជាមួយនឹងការប្រកួតរវាងប្រទេស ២ ផ្សេងទៀត នៃតំបន់អាស៊ាន ដោយវៀតណាមបានយកឈ្នះឥណ្ឌូនេសុី ដោយលទ្ធផល ១ ទល់នឹង ០ ។

ក្នុងនោះដែរអ្វីដែលគួរឱ្យចាប់អារម្មណ៏ខ្លាំងបំផុតនោះគឺ កីឡាករពូកែឌឺ របស់ឥណ្ឌូនេសុី Marinus Manewar ហៅ ប្រុសម៉ៅ បានបង្កកំហុសម្តងជាពីរដង ដោយត្រូវបានអជ្ញាកណ្តាលព្រមានជាច្រើនដង តែទោះបីជាត្រូវបានទទួលការព្រមានក៏ដោយ កីឡាកររូបនេះនៅតែមិនបញ្ចប់សកម្មភាពបង្កកំហុស ដោយបានបង្កជាហិង្សាក្នុងការប្រកួតនេះផងដែរ ដោយទីបំផុតត្រូវបានអជ្ញារកណ្តាលដេញចេញពីទីលាន ដោយបានផ្តល់កាតក្រហម ។

មិនតែប៉ុណ្ណោះ កីឡាកររូបនេះ ក៏នឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះប្រកួតលើកក្រោយចំពោះកំហុសមួយនេះ ហើយក្រុមឥណ្ឌូនេសុី ក៏ត្រូវធ្លាក់ចេញពីការប្រកួតនេះទៀត ដោយប្រកួតចាញ់ទាំង ២ ប្រកួត គ្មានពិន្ទុរាប់នឹងគេ ខណៈដែលវៀតណាម និង ថៃគឺជាក្រុមដែលឡើងទៅវគ្គបន្ត ។ គួរបញ្ជាក់ផងដែរថា​ កីឡាកររូបនេះតែងតែបង្កជម្លោះ និង របួសដល់គូរប្រកួតស្ទើរតែគ្រប់ការប្រកួត ប៉ុន្តែគ្រូបង្វឹកនៅតែដាក់ឈ្មោះកីឡាកររូបនេះលេងស្ទើរគ្រប់ការប្រកួត ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ DanhTrunh

Loading...