អ៊ុយរ៉ាហ្គាយ លើកពាន China Cup 2019 ជាលើកទី ២ ក្រោយបំបាក់ថៃបានសម្រេច !

0
72

កាលពីម្សិលមិញនេះ ក្រុមការពារតំណែងជើងឯក អ៊ុយរ៉ាហ្គាយ បានលើកពាន China Cup ជាលើកទី ២ ក្រោយយកឈ្នះ ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៤ ទល់នឹង ០ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីប្រទេសចិន ។

នេះគឺជាលើកទី ២ ហើយដែលក្រុមឆ្លងទ្វីបមកពីអាមេរិកខាងត្បូងបានឈ្នះពាននេះ ហើយក៏ជាឆ្នាំទី ២ ជាប់គ្នាដែរ ក្នុងការកាន់កាប់ពាននេះ ដោយកាលពីឆ្នាំមុន ប្រទេសនេះបានយកឈ្នះ វែល ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១ ទល់នឹង ០ ខណៈដែលម្ចាស់ផ្ទះចិន ស្ថិតនៅបាតតារាងដូចឆ្នាំនេះដែរ ក្រោយចាញ់ ឆែក ក្នុងលទ្ធផល ៤ ទល់នឹង ១ ។

គួរបញ្ជាក់ផងដែរថា មុននឹងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមថៃបានបំបាក់ម្ចាស់ផ្ទះចិន ក្នុងលទ្ធផល ១​ ទល់នឹង​ ០ ចំណែកឯអ៊ុយរ៉ាហ្គាយបានឡើងមកដល់វគ្គនេះ ក្រោយលត់ អ៊ូបេគីស្ថាន ៣ ទល់នឹង ០ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ China Cup

Loading...