អតីត​គ្រូ​បង្វឹក​​កម្ពុជា ព្យាករណ៍​ក្រុម​អាស៊ាន​៣​នេះ ​ឡើង​វគ្គ​បន្ដ​ជម្រុះ World Cup

0
508

អត្ថបទទាំងស្រុង៖ Sabay

លោក Leonardo ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​ថា​មាន​ក្រុម​៣​នៅ​តំបន់​អាស៊ាន អាច​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ​ពាន​រង្វាន់ World Cup 2022 ​បាន​។ កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ​នៅ​ទ្វីប​អាស៊ី ​បាន​ចាប់​ឆ្នោត​ចែក​ពូល​វគ្គ​ជម្រុះ​ជុំ​ទី​២ World Cup 2022 ​រួច​ហើយ។ ​ក្នុង​នោះ ក្រុម​គោព្រៃ​កម្ពុជា ស្ថិត​នៅ​ពូល C ​ជាមួយ​ក្រុម ហុងកុង ​បារ៉ែន ​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។

ជាមួយ​គ្នា​នោះ​លោក​ Leonardo ​ដែល​ជា​អតីត​គ្រូ​បង្វឹក​កម្ពុជា​ក្រោយ​ពី​ឃើញ​ការ​ចាប់​ពូល​នេះ​ហើយ លោក​ក៏​បាន​ព្យាករណ៍​ក្រុម​អាច​មាន​លទ្ធភាព​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣​ផង​ដែរ។ បុរស​សញ្ជាតិ​ប្រេស៊ីល ​គិត​ថា​មាន​ក្រុម​៣​នៅ​អាស៊ាន​អាច​មាន​សមត្ថភាព​ឡើង​វគ្គ​បន្ដ​បាន។ ដោយ​៣​នោះ​គឺ​ក្រុម​ថៃ ​វៀតណាម ​និង​មីយ៉ាន់ម៉ា។ ថៃ ស្ថិត​នៅ​ពូល​ជាមួយ វៀតណាម អារ៉ាប​រួម ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

ដោយ​ឡែក មីយ៉ាន់ម៉ា ​វិញ​ស្ថិត​នៅ​ពូល​ជា ម៉ុងហ្គោលី ជប៉ុន កៀហ្ស៊ីស៊ីស្ថាន ​និង​តាជីគីស្ថាន។ រំលឹក​ថា​ក្រុម​ទាំងអស់ ៥ ក្នុង​ពូល​នីមួយៗ នឹង​ប្រកួត​គ្នា​តាម​រូបមន្ត​ក្នុងដី ក្រៅដី (សរុប ៨ប្រកួត) ចាប់ពីខែកញ្ញា​ ឆ្នាំ២០១៩ តទៅ។ ក្រុម​លេខ ១ ក្នុង​ពូល​ទាំង ៨ បូក​ក្រុម​លេខ២ ល្អបំផុត​ចំនួន ៤ (សរុប ១២ក្រុម) នឹង​បន្ត​ទៅ​វគ្គ​ជម្រុះ​ជុំទី៣៕

Loading...