រំលឹក U19 កម្ពុជា បីស នឹង ឡើងហើយ តែទាស់​រឿង​មួយ

0
615

យុវជនអាយុក្រោម១៩ឆ្នាំ​ កម្ពុជា ធ្វើបានយ៉ាងល្អ កាលពីវគ្គជម្រុះ 2018 AFC U-19 Championship qualification បញ្ចប់ចំណត់ថ្នាក់​លេខ២​ក្នុងពូល ដែលកាលនោះ កម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ។ ដោយ​ក្នុងពូល​មានប្រទេស ចិន ហ្វីលីពីន មីយ៉ាន់ម៉ា និង កម្ពុជា ដោយលទ្ធផល

ចិន​ ១ទល់នឹង០ កម្ពុជា
កម្ពុជា ៣ ទល់នឹង ២ មីយ៉ាន់ម៉ា
ហ្វីលីពីន ០ទល់នឹង០ កម្ពុជា

លទ្ធផល​នេះ​ធ្វើអោយ​កម្ពុជា​ឈរ​នៅលេខ​២​ក្នុង​ពូល​ ។ ដោយលេខ២ក្នុងពូល នៅរងចាំជម្រុះលេខ២ល្អ​បំផុតក្នុងពូល ដើម្បីទៅវគ្គបន្ត តែគួរ​អោយ​សោក​ស្តាយ​ដោយ U19 កម្ពុជា ចាញ់គ្រប់ជំនិញ ពីក្រុម U19 ម៉ាឡេស៊ី ពូលផ្សេងទៀត ធ្វើអោយកម្ពុជា អស់​ឪកាសទៅវគ្គបន្ត ។


U19 កម្ពុជា នឹង​ត្រូវ​ ប្រកួត​ដើមខែក្រោយ​ ដែលស្ថិត​នៅ​ក្នុង​ពូល​G មាន ប្រទេស ថៃ ម៉ាឡេស៊ី កម្ពុជា ប្រុយណេ នឹង កោះម៉ារៀណាខាងជើង ។

Loading...