Messi តូចចាប់កំណើតហេីយ​! ទើបតែអាយុ ៨ ឆ្នាំសោះ​ ចេះប្រើបច្ចេកទេសបាល់ ញាក់សាច់

0
1142

Marco Antonio កុមារាវ័យទើបតែ ៨ ឆ្នាំប៉ុណ្ណោះ តែអូនតូចរូបនេះ ត្រូវបានគេស្គាល់តាមរយៈវីដេអូលេងបាល់យ៉ាងឡូយពូកែដូចទៅនឹងកីឡាករអាជីពទៅហើយ ។

កុមារាសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេឱ្យរហ័្សសនាមថាជា Messi សម័យថ្មី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបណ្តាញសង្គមតាមរយៈវីដេអូរបស់គេ។

មិនតែប៉ុណ្ណោះ រូបគេត្រូវបានទាក់​ចិត្ត​ពី​ Serge Gnabry កីឡាករ​របស់ Bayern Munich ផង​ដែរ ដោយត្រូវបានគេហៅឡើងកម្មវិធីទូរទស្សន៍​មួយ​របស់​អាល្លឺម៉ង់ទៀតផង ។

អូនតូចរូបនេះ ជាហ្វេនរបស់ក្លិបបាល់ទាត់ធំៗល្បី២គឺ Real Madrid និង Bacelona ហើយបានបង្ហើបប្រាប់សារព័ត៌មានថា គេមានក្តីស្រមៃលេងនៅក្លិបទាំង ២ នេះនាពេលអនាគត ៕

Loading...