ពូកែណាស់! តោះមករៀនធ្វើរបាំងមុខ ជាមួយនឹងនាគខ្មៅ ឃឹម ឌីម៉ា

0
285

ឆ្លៀតពេលទំនេរពីការហ្វឹកហាត់ដោយខ្លួនឯង អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ឃឹម ឌីម៉ា បានបញ្ចេញវីដេអូថ្មីមួយកាលពីពេលកន្លងទៅនេះ អំពីវិធីផលិតរបាំងមុខ ដើម្បីការពារខ្លួនស្របពេលដែលមានការញាំញីដោយវិបត្តិកូវីដ១៩ ។

ក្នុងវីដេអូបង្រៀនរយៈពេលប្រមាណជា ៥ នាទីនេះ ឌីម៉ា បានលម្អិតអំពីជំហានងាយៗយ៉ាងលម្អិត ដែលងាយស្រួលក្នុងការរៀនធ្វើតាម។

គួរឱ្យដឹងដែរថា ក្រៅពីការងារជាកីឡាករប្រដាល់ រូបគេក៏មានមុខងារជាកងកម្លាំងនគរបាលមួយរូប នៅកងរាជអាវុធហត្ថផងដែរ ដោយកាលពីពេលថ្មីៗនេះ រូបគេទើបតែបរិច្ចាគប្រាក់ខែមួយផ្នែក ជូនទៅដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹង កូវីដ១៩ទៀតផង ៕

ទស្សនាវីដេអូ ពីរបៀបធ្វើរបាំងមុខទាំងអស់គ្នា ៖

Loading...