លីគកំពូលកូរ៉េខាងត្បូង ត្រលប់មកវិញបានយ៉ាងជោគជ័យ

0
177

លីគកំពូលកូរ៉េខាងត្បូង បានចាប់ផ្តើមប្រកួតកាលពីយប់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២០ នេះហើយ ដោយត្រូវតាមការគ្រោងទុកកាលពីខែមុន ដូចកាលបរិច្ឆេទដែលគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កូរ៉េខាងត្បូងបានកំណត់ ។

ការដែលបានចាប់ផ្តើមលីគកំពូលនៅពេលនេះ គឺដោយសារតែស្ថានភាពកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងត្បូងមានការធូរស្បើយខ្លាំង ក្រោយរដ្ឋាភិបាលប្រទេសមួយនេះបានប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ។

ក្នុងនោះដែរលីគកំពូលកូរ៉េខាងត្បូង នឹងត្រូវប្រកួតដោយគ្មានទស្សនិកជនសិន រង់ចាំការសម្រេចជាថ្មីក្នុងកាលៈទេសៈសមគួរ ដោយសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបានរៀបចំការផ្សាយផ្ទាល់ពីទីលានប្រកួតនូវសកម្មភាពប្រកួតទាំងអស់រជូនទស្សនិកជនទស្សនាតាមគេហដ្ឋានដោយឥតគិតថ្លៃទៀតផង៕

Loading...