ហ្វីលីពីន យកលេសកូវីដ១៩ រំសាយ ASEAN PARA-GAMES

0
355

2020 ASEAN Para Games គ្រោងនឹងធ្វើឡើងកាលពីដើមខែមករា ឆ្នាំ ២០២០ តែដោយសារតែបញ្ហាហិរញ្ញវត្ថុ ប្រទេសហ្វីលីពីនបានប្រកាសធ្វើការលើកពេលប្រកួតកីឡានេះមកខែមីនា ឆ្នាំ ២០២០ វិញ ។

ចូលមកដល់ខែមីនា ហ្វីលីពីនបានបន្តប្រកាសពន្យារពេលសារជាថ្មីទៅធ្វើនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ វិញ តែដោយសារតែចាប់ផ្តើមមានការរាតត្បាតកូវីដ ១៩ ក៏ហ្វីលីពីនបន្តលើកពេលម្តងទៀតទៅធ្វើនៅចុងខែតុលា តែមកដល់ខែឧសភានេះក៏ស្រាប់តែហ្វីលីពីន ចេញមុខមកប្រកាសរំសាយកីឡានេះចោលតែម្តង ដោយលើកហេតុផលថាបណ្តាលមកពីបញ្ហាកូវីដ ១៩ នេះដដែល ។

គួរបញ្ជាក់ដែរថា គ្រប់កម្មវិធីកីឡាករទាំងអស់ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ តែងតែទទួលរងនូវការរិះគន់ពីសំណាក់ប្រទេសចូលរួមស្ទើរតែទាំងអស់ ដោយក្នុងកម្មវិធីស៊ីហ្គេមឆ្នាំ ២០១៩ កន្លងទៅ ហ្វីលីពីនហាក់មានកំហុសច្រើនចំពោះការរៀបចំបដិសណ្ឋារកិច្ចកីឡាករ ដែលហាក់ផ្តល់ផលចំណេញច្រើនដល់ក្រុមជម្រើសជាតិខ្លួនក្នុងនាមជាកក្រុមម្ចាស់ផ្ទះ ៕

Loading...