គ្រូបង្វឹកអ៊ឺរ៉ង់ថា ប្រកួតក្រៅដី អាចបុកពោះខ្លាំងបស់កម្ពុជាវិញ

0
3206

លោក Dragan Skocic គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ង់ថ្មី ដែលទើបតែទទួលតំណែងបានលើកឡើងថា លោកមិនអាចចាត់ទុកលទ្ធផលកាលពីប្រកួតមុនជាការវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិគោព្រៃកម្ពុជាបានឡើយ ។

ការថ្លែងបែបនេះ លោកបានបន្ថែមថា ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់អ្វីដែលយើងគួរធ្វើនោះគឺជាការគោរពគូប្រកួត ក្រុមបាល់ទាត់ទាំងអស់សុទ្ធតែលេង ១១ នាក់ស្មើគ្នា ដូចនេះឱកាសមានដូចគ្នាក្នុងការប្រកួតនីមួយៗ ។

គួរបញ្ជាក់ដែរថា ការប្រកួតវគ្គជម្រុះ 2022 FIFA World Cup ប្រកួតបន្ទាប់នេះ អ៊ីរ៉ង់គឺត្រូវប៉ះជាមួយនឹងកម្ពុជានៅលើទឹកដីកម្ពុជា ដែលការប្រកួតមិនទាន់កំណត់កាលបរិច្ឆេទថ្មីឡើយ ដោយសារតែកូវីដ ១៩ ទើបធ្វើឱ្យលើកពេលវេលាការប្រកួតមគទល់នឹងពេលនេះ ៕

 

Loading...