គេកំពុងក្រពុលមុខកូវីដ១៩ ចិនដាក់បញ្ចូលកីឡាករបរទេសខ្លាំងៗ៦រូប ចូលជម្រើសជាតិ

0
388

ក្លិបបាលទាត់ Guangzhou Evergrande ត្រូវបានគេស្គាល់ថាជាក្លិបអ្នកមានធំបំផុតនៅក្នុងលីគកំពូលចិន ដែលបានចំណាយលុយវាលលានដុល្លារជារៀងរាល់ឆ្នាំដើម្បីនាំចូលកីឡាករបរទេសល្បីៗមកលេងនៅក្លិបរបស់ខ្លួនដោយហ៊ានឱ្យតម្លៃខ្លួនថ្លៃជាងនៅលីគទ្វីបអឺរ៉ុប ១ គុណ ៣ ក៏មាន ។

អ្វីដែលគេកត់សម្គាល់នោះគឺក្លិបមួយនេះ បានជួយឱ្យសហព័ន្ធកីឡាបាល់ទាត់ចិនចំណេញបានកីឡាករបរទេសបានចូលសញ្ជាតិ និង លេងឱ្យចិនទៀតផង ក្នុងនោះដែរមានកីឡាករ ៦ រូបហើយដែលក្លិបមួយនេះជួយឱ្យបានសញ្ជាតិចិន ។

ការជួយនេះមិនត្រឹមតែជួយសហព័ន្ធតែប៉ុណ្ណោះទេ តែក្លិបមួយនេះរឹតតែចំណេញដោយអាចដាក់បានកីឡាករកូតាបរទេស ៣ នាក់ថែមទៀត ពីលើកីឡាករទាំង ៦ រូបខាងលើដែលបានសញ្ជាតិចិនរួចមកហើយនេះ ដែលធ្វើឱ្យក្រុមមួយនេះកាន់តែខ្លាំងក្នុងលីគចិន និង ពានរង្វាន់កម្រិតអាស៊ី ក៏ដូចជាពិភពលោកផងដែរ ៕

Loading...