ចិន ប្រកួតមិត្តភាព២ប្រកួត តេស្តិ៍កីឡាករចូលសញ្ជាតិ ៣រូប និង ត្រៀមបន្ថែម៣រូបទៀត

0
263

សហព័ន្ធកីឡាបាល់ទាត់ចិ​ន បានប្រកាសអំពីការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិចិនរបស់ខ្លួនហើយ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ ក្រោយពីត្រលប់មកវិញព្រោះវិបត្តិកូវីដ ១៩ ។

ដោយសារប្រទេសទាំងអស់នៅជុំវិញពិភពលោកកំពុងដុតដៃដុតជើងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ចិនបានសម្រេចចិត្តប្រកួតជាមួយនឹងក្លិបក្នុងស្រុករបស់ខ្លួនចំនួន ២ គឺ Shanghai SIPG និង ក្លិប Shanghai Shenhua ។

ចំពោះគោលបំណងនៃការប្រកួតនេះ ត្រូវបានគ្រូបង្វឹកចិនបង្ហើបថាគឺដើម្បីធ្វើតេស្តកីឡាករបរទេសដែលទើបចូលសញ្ជាតិចិនទាំងអស់ឱ្យលេងយល់ចិត្តជាមួយនឹងមិត្តរួមក្រុម មួយទៀតគឺឆ្លៀតពេលកូវីដ១៩ នេះ ចិនសង្ឃឹមយ៉ាងខ្លាំងថាអាចនឹងបានឡើង World Cup ជាលើកទី ២ ត្បិតអីចិនត្រូវប្រកួតជម្រុះជាមួយតែក្រុមក្នុងតំបន់អាស៊ី ដើម្បីដណ្តើមកៅអីទៅកាន់​ World Cup ៕

Loading...