V-League កែសម្រួលរូបមន្តប្រកួតពន្លឿនការបញ្ចប់លីគ

0
157

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់វៀតណាម បានប្រកាសដាក់ឱ្យប្រើប្រាស់រូបមន្តថ្មីនៅក្នុងលីគកំពូលវៀតណាម ដោយមានការកែប្រែកាត់បន្ថយប្រកួតមួយចំនួន ។

ក្នុងនោះដែរក្រោយពីបញ្ចប់ជើងទី ១ ចំនួន ១៣ ប្រកួត ក្រុមទាំង ១៤ ក្នុងលីគត្រូវចែកជា ២ ពូល ក្នុងនោះពីលេខ ១ ដល់លេខ ៨ មួយពូល និង ពីលេខ ៩ ដល់ ១៤  មួយពូលទៀត បន្ទាប់មកពូលនីមួយៗត្រូវប្រកួតក្នុងពូល ១ ជើងដោយពូល A ក្រុមពីលេខ ១ ដល់លេខ ៣ នឹងឡើងទៅលេង 2021 AFC Champions League ចំណែកពូល B ក្រុមបាតតារាងនឹងត្រូវកាត់ទៅលេងលីគ ២ ។

គួររំឭកដែរថា លីគកំពូលវៀតណាម បានផ្អាក ២ លើកមកហើយ ដោយសារកូវីដ ១៩ ដោយលើកទី ១ គឺមុនបើករដូវកាល និង លើកទី ២ គឺក្រោយពីបើកលីគបាន ២ សប្តាហ៍បានបញ្ឈប់សារជាថ្មី ព្រោះរលកទី ២ កូវីដ ១៩ ៕

Loading...