Ben Davis មិនទាន់ចង់មកលេងនៅថៃវិញទេ

0
609

Ben Davis ជាកីឡាករកូនកាត់ថៃ សិង្ហបុរី កើតឆ្នាំ ២០០០ មានវ័យ ១៩ ឆ្នាំ បានបង្ហាញមហិច្ឆតារបស់ខ្លួន ដោយចង់បានកុងត្រាបន្តនៅ Fullham បន្តទៀត ក្រោយពេលដែលអស់កុងត្រានៅក្លិបនេះនារដូវកាល ២០២០ នេះ ។

កីឡាកររូបនេះត្រូវបានក្លិបជាច្រើននៅលីគកំពូលថៃ ចាប់អារម្មណ៍ចង់យកមកលេងនៅលីគកំពូលថៃនារដូវកាលក្រោយ បន្ទាប់ពីរូបគេផ្លាស់មកលេងឱ្យជម្រើសជាតិថៃកាលពីឆ្នាំ ២០១៧ កន្លងទៅ ។

គួរបញ្ជាក់ដែរថា កីឡាកររូបនេះចាប់លេងបាល់កាលពីនៅសិង្ហបុរី ដោយយុវជននេះធ្លាប់លេងឱ្យជម្រើសជាតិសិង្ហបុរី ពីឆ្នាំ ២០១៥ ដល់ ២០១៧ មុននឹងថៃបញ្ចុះបញ្ចូលឱ្យចូលជម្រើសជាតិថៃ និង បញ្ចូនទៅហាត់នៅ Fullham ៕

Loading...