វៀតណាម ចង់បានទាំងពាន Suzuki Cup និងឡើង World Cup

0
319

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានដាក់គោលដៅធ្វើយ៉ាងណាឱ្យក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនទទួលបានកៅអីទៅលេងជុំទី ៣ World Cup ឱ្យបាន ខណៈដែលខ្លួនកំពុងឈរលេខ ១ ក្នុងពូលក្នុងវគ្គជម្រុះ FIFA World Cup ប្រចាំពូល G ។

ស្ថិតក្នុងពូល C ដែលមានវៀតណាម ម៉ាឡេស៊ី ថៃ អារ៉ាប់រួម និង ឥណ្ឌូនេស៊ី ឆ្លងកាត់ ៥ ប្រកួតកន្លងមក វៀតណាម​ ឈ្នះ ៣ និង ស្មើ ២ មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ដោយមាន ១១ ពិន្ទុក្នុងដៃ ។

គួររំលឹកផងដែរថា វៀតណាមក៏ជាម្ចាស់ពានរង្វាន់ធំជាងគេប្រចាំតំបន់អាស៊ាន AFF SUZUKI CUP កាលពីលើកមុនផងដែរ ដោយមានន័យថាក្រុមនេះ បានក្លាយជាក្រុមខ្លាំងជាងគេបង្អស់របស់អាស៊ានបាត់ទៅហើយ ៕

Loading...