Adisak Kraisorn ចង់ចេញទៅលេងនៅលីគប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន

0
472

Adisak Kraisorn ខ្សែប្រយុទ្ធជម្រើសជាតិថៃ ដែលកំពុងលេចធ្លោ ត្រូវបានអ្នកគាំទ្របាល់ទាត់ថៃចាត់ទុកថាជាអ្នកស្នងដំណែងកំពូលខ្សែប្រយុទ្ធចាស់វស្សាថៃ Terasil Dangda បានបង្ហើបអំពីគម្រោងអនាគតរបស់គេមុនចូលនិវត្តន៍ ។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ថា លោកចង់ទៅលេងនៅលីគកំពូលម៉ាឡេស៊ី និង វៀតណាម​ មុននឹងរូបគេចូលនិវត្តន៍ ដោយបាននិយាយថាទីនោះអាចផ្តល់បទពិសោធន៍ច្រើនដល់រូបគេ ហើយក៏ជាកន្លែងដែលរូបគេអាចយល់ពីវប្បធម៌ប្រទេសផ្សេងក្រៅពីថៃផងដែរ ។

ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះ បច្ចុប្បន្នលេងឱ្យក្លិប Muangthong United ដោយត្រូវបានក្លិបនេះដាក់ឱ្យ Port FC ខ្ចីជើងនារដូវកាលនេះ ដោយលេងបាន ៤ ប្រកួតរកគ្រាប់បាល់បាន ២ គ្រាប់ ៕

   

Loading...