Ronaldo ចូលហ្វឹកហាត់នៅ Juventus វិញហើយ

0
136

ក្លិបបាល់ទាត់ Juventus របស់លីគកំពូលអ៊ីតាលី (Italy Seria A) បានធ្វើការហ្វឹកហាត់វិញហើយ កាលពីថ្ងៃច័ន្ទ ទី ១៨ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ដើម្បីគ្រោងនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួននៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ ។

ចំពោះកីឡាករទាំងអស់រួមមានទាំង Ronaldo ផងដែរ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសិន មុននឹងអាចធ្វើការហ្វឹកហាត់ជាមួយគ្នាដូចថ្ងៃនេះបាន ។ ជាមួយនឹងការហ្វឹកហាត់នេះ Juventus ក៏បានធ្វើការបែងចែកកីឡាករជា ២ ក្រុមផងដែរក្នុងការហ្វឹកហាត់នេះ ដើម្បីរក្សាការប្រមូលផ្តុំក្នុងចំនួនតិច ។

គួរបញ្ជាក់ផងដែរថា លីគកំពូលអ៊ីតាលី Italy Seria A នឹងចាប់ផ្តើមបើកការប្រកួតដំបូងរបស់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះហើយ ដោយប្រកួតបិទទ្វារមិនអនុញ្ញាតិឱ្យមានអ្នកគាំទ្រចូលរួមទស្សនាឡើយ ៕

 

Loading...