ហ្វីលីពីន ប្រកាសបើកលីគវិញ ខែកក្កដានេះហើយ

0
135

សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បានចាប់យកដំណាច់ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ មកបើករដូវកាល ២០២០ របស់ខ្លួន ដែលបានពន្យារពេលអស់ជាង ៣ ខែមកហើយ ។ ជាការពិតទៅសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន គ្រោងនឹងបើករដូវកាលបាល់ទាត់នាចុងខែឧសភា ឆ្នាំ ២០២០ នេះ តែដោយសារតែហ្វីលីពីន ទទួលរងនូវការវាយប្រហារពីជំងឺកូវីដ ១៩ ។

បើគិតមកមទល់នឹងពេលនេះ ក្នុងតំបន់អាសា៊នមានតែប្រទេសវៀតណាមតែប៉ុណ្ណោះដែលបានចាប់ផ្តើមលីគកំពូលរបស់ខ្លួនឡើងវិញបាន ខណៈដែលប្រទេស ២ ទៀតមាន ថៃ និង ម៉ាឡេស៊ី បានដាក់ថ្ងៃប្រកួតវិញក្នុងកំឡុងខែកញ្ញា ហើយក្រៅពីនោះដែលរួមមានទាំងកម្ពុជាផង មិនទាន់កំណត់ថ្ងៃត្រលប់មកវិញជាក់លាក់នៅឡើយទេ ។

គួរបញ្ជាក់ដែរថា គិតមកទល់នឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ នេះ ហ្វីលីពីន មានអ្នកឆ្លងជំងឺនេះ ចំនួន ១២៧១៨ នាក់ ដោយមាននាក់ស្លាប់កើនដល់ ៨៣១ នាក់ ខណៈដែលអ្នកជាសះស្បើយមាន ២៧២៩ នាក់ ៕

Loading...