កីឡាករជម្រើសជាតិបារាំង ដាក់ដេញថ្លៃអាវ Real Madrid របស់ខ្លួនយកលុយជួយស្រុកកំណើត

0
155

កីឡាករខ្សែការពារកណ្តាលរបស់ក្រុម Real Madrid បានធ្វើរឿងដ៏គួរឱ្យសរសើរមួយជូនស្រុកកំណើតរបស់គេ ដោយបានដាក់ឱ្យដេញថ្លៃអាវរបស់គេនៃក្លិប Real Madrid អមជាមួយនឹងហត្ថលេសខា ។

ការដាក់ដេញថ្លៃអាវរបស់គេនេះ គឺដើម្បីយកប្រាក់ទៅជួយទីក្រុងឡែនដ៍ នៃប្រទេសបារាំង ដែលជាទីដែលរូបគេហ្វឹកហាត់បាល់ទាត់រហូតដល់មានថ្ងៃនេះ ។ ក្រោយពេលដាក់ដេញថ្លៃអាវមួយនេះ អាចរកប្រាក់បានដល់ទៅប្រមាណជាជាង ៧ ពាន់ដុល្លារ ។

កីឡាករជម្រើសជាតិបារាំងដែលជួយឱ្យបារាំងលើកពាន World Cup កាលពីឆ្នាំ ២០១៨ រូបនេះ ក៏ធ្លាប់ឈ្នះពាន Champions League ៤ ​ដងផងដែរ ​ក្នុង​អាជីព​ជាមួយ​ Real Madrid ៕

Loading...